កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានកោះហៅ បុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូថា មានជនជាតិមួយក្រុមមានគ្នា ៥នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ចូលមកបំភ្លឺ។
នៅចំពោះមុខសមត្ថកិច្ច បុរសជាម្ចាស់គណនី Tik Tok នោះ បានបំភ្លឺថា មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វើចត្តាឡីស័កនោះទេ ក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហើយឈប់រកកន្លែងបត់ជើងតូចតែប៉ុណ្ណោះ ។
បុរសម្នាក់នេះ ក៏បានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសាធារណ:ដែលខ្លួនបានផុសព័ត៌មានមិនពិតធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។
ក្រោយពីធ្វើការសុំទោសរួចរាល់ សមត្ថកិច្ចបានអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ ៕