បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតនៅប្រទេសចិនចំនួន ១ លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១២ ខែមិថុនានេះ។
វ៉ាក់សាំងចំនួន ១លានដូសនេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានបញ្ជាទិញ។
គិតត្រឹមពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧ លានដូសហើយ ទាំងវ៉ាក់សាំងជំនួយ ការបញ្ជាទិញ និងតាមរយៈយន្តការកូវ៉ាក់ (Covax)៕