សង្គម

ថ្ងៃនេះ កម្ពុជា​មានករណីឆ្លងកូវីដ១៩ថ្មី តែ​ត្រឹម ៤២៦នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៧៦០នាក់

យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ​២០២១នេះ បាន​បង្ហាញថា អ្នក​ឆ្លង​វីរុស​កូវីដ​១៩ថ្មី មាន​ចំនួន ៤២៦នាក់ ដែល​ចំនួននេះ ហាក់ស្រក​ចុះបើធៀបនឹង​រយៈ​ពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងនោះដែរ នៅថ្ងៃនេះ ករណីជា​សះស្បើយ​ក៏​មាន​ច្រើន​ផងដែរ គឺរហូត​ដល់ ៧៦០នាក់។

ប៉ុន្តែអ្នកស្លាប់ដោយសារ​ជំងឺកូវីដ១៩វិញ ថ្ងៃនេះ គឺមានរហូតដល់ ១១នាក់ ដែលធ្វើ​ឲ្យ​កម្ពុជា​មានអ្នកស្លាប់ដោយសារ​ជំងឺកូវីដ១៩កើនឡើងដល់ ៣០០នាក់ហើយ៕