នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បញ្ជាការយោធាការពារព្រំដែនខេត្តអាងយ៉ាង នៃប្រទេសវៀតណាម បានផ្តល់ជាសម្ភារះវេជ្ជសាស្រ្ត ដើម្បីការពារជំងឺកូវីដ១៩ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។
ការទទួលសម្ភារៈនៅព្រឹកមិញនេះ គេឃើញមានលោកវរៈសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតាកែវ និងលោក វរៈសេនីយ៍ត្រី ហាលីម ការីម អនុប្រធានមន្ទីរភស្តុភារតំណាងលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាកងរាជអាវុធហត្ថខេត្តតាកែវ ព្រមទាំងមន្រ្តីជាច្រើនរូបទៀត។
សូមបញ្ជាក់ថា សម្ភារៈវេជ្ជសាស្រ្តដែលភាគីវៀតណាមផ្តល់មកដល់កងរាជអាវុធហត្ថខេត្តតាកែវ សម្រាប់ការពារជំងឺកូវីដ១៩នោះ រួមមាន៖ ជេលលៀងសម្អាតដៃ (gel) ចំនួន ២០កេស, ម៉ាស់ (mask) ចំនួន ៨កេស, ថ្នាំពេទ្យ ចំនួន ១កេស ព្រមទាំងថវិកាមួយចំនួនទៀត៕