ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧២៩នាក់ ខណៈអ្នកជំងឺចំនួន៣៩៨នាក់ជាសះស្បើយ។
គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦,២៤០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៩,០៤៧នាក់ និងស្លាប់សរុបចំនួន ២៨៩នាក់៕