បើតាមយោងតាមមន្ត្រីសុខាភិបាល និងមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា លោក ហែម ដារិទ្ធ អភិបាលខណ្ឌនេះ ត្រូវបានមន្រ្តីសុខាភិបាល រកឃើញវិជ្ជមានជំងឺកូវីដ១៩។
មន្ត្រីបានបញ្ជាក់ថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ បច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោក។
ដោយឡែកក្រុមគ្រួសាររបស់លោក និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីមួយចំនួនទៀតដែលធ្លាប់បានធ្វើការ និងទាក់ទងលោកនោះ មិនមានវិជ្ជមានកូវីដនោះឡើយ ក្រោយធ្វើតេស្តលើកទី១រួច៕