យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា ចេញផ្សាយនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៧៨នាក់ (ករណីឆ្លងនាំចូលពីបរទេស ៤៩នាក់ និង ៦២៩នាក់ទៀតជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ») និងអ្នកជាសះស្បើយចំនួន ៥៥៧នាក់ ខណៈករណីស្លាប់មានចំនួន១២នាក់។