តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះបានបង្ហាញថា តួលេខអ្នកឆ្លងកូវីដ១៩ថ្មីនៅកម្ពុជា គឺមានចំនួន ៥៣៨នាក់ ដែលចំនួននេះមានការថយចុះច្រើន បើធៀបនឹងថ្ងៃម្សិលមិញ ដែលមានរហូតដល់ជិត៩រយនាក់។
ជាមួយគ្នានេះដែរ អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ក៏មានចំនួនច្រើនផងដែរ គឺ ៥៣៤នាក់។
ដោយឡែកតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះវិញ គឺមានរហូតដល់ទៅ១០នាក់ ធ្វើឲ្យកម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩សរុប ២៥២នាក់ហើយ៕