តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃខ្យល់មូសុងនិរតី ដោយក្នុងនោះ ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ ហើយពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គរទៅខ្លាំង។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនានាអាចមានភ្លៀងពីខ្សោយទៅបង្គួរ តែតំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន ហើយនៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ក្នុងនោះក្រសួងបានស្នើដល់បងប្អូនប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់៕