នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដើម្បីឲ្យអាជ្ញាធរដោះលែងយុវជនម្នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នេះ ។
ក្រោយការតវ៉ារបស់ប្រជាពលរដ្ឋនោះ គេឃើញ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពី ស្នងការនគរបាលខេត្តកណ្ដាល និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដល់ទីតាំងចំនុចបិទផ្លូវផ្ទាល់។
ក្រោយការសម្របសម្រួល ប្រជាពលរដ្ឋក៏បានយល់ត្រឡប់ទៅលំនៅឋានវិញ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី នូវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាស្រុកកៀនស្វាយ ៕