ដើម្បីកុំឲ្យមានការយល់ច្រឡំ នៅរសៀលថ្ងៃទី២៩ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានធ្វើការប្រកាសជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស លើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនឲ្យចាយដូចពាក្យចចាមអារាមនោះទេ។
សម្តេចបញ្ជាក់ថា ក្នុងករណីប្រសិនបើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាសប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។ «សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹក ឬកាត់ផុកអ្វីទាំងអស់»៕