បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃនេះបានបង្ហាញថា កម្ពុជាមានអ្នកឆ្លងថ្មីចំនួន ៦៦០នាក់ ដោយចំនួននេះបង្ហាញពីការកើនឡើងជាថ្មីទៀតក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
ជាមួយគ្នានេះ កម្ពុជាក៏មានករណីជាសះស្បើយថ្មីផងដែរ ដោយមានចំនួន ៧៥០នាក់ និងករណីស្លាប់ ៧នាក់។
គិតមកត្រឹមថ្ងៃនេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩សរុបចំនួន ២៦៩៨៩នាក់ហើយ និងករណីជាសះស្បើយចំនួន ១៩៧៧២នាក់ ខណៈអ្នកដែលស្លាប់ដោយសារជំងឺនេះមានសរុបចំនួន ១៩០នាក់៕