លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសទុកឱសានុវាទរយៈពេល១សប្តាហ៍ ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ ក្នុងការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬយីហោហាងគ្រប់ប្រភេទ ដែលបានតាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់។