មន្រ្តីដែលបានប្រើហិង្សាទាត់កញ្រ្ជែងក្មេងស្រីលក់ព្រីងម្នាក់បណ្តាលឲ្យធ្លាក់រាយប៉ាយពេញដីនៅផ្សារកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែឧសភានោះ ពេលចុះរៀបចំសណ្តាប់ធ្នាប់នោះ ត្រូវបានទម្លាក់តំណែងហើយ។
តាមសេចក្តីសម្រេចចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ របស់អភិបាលក្រុងច្បារមន បានបញ្ចប់តួនាទីភារកិច្ចលោក ឡាក់ ប៊ុនធីម លេខាធិការដ្ឋបាល ថ្នាក់លេខ៧ ពីនាយករងរដ្ឋបាលសាលាក្រុងច្បារមន មកជាមន្រ្តី នៃរដ្ឋបាលក្រុងច្បារមន នៃខេត្តកំពង់ស្ពឺវិញ។