សង្គម

១៩សប្តាហ៍​ដើម​ឆ្នាំ​២០២០នេះ មានអ្នក​ឈឺ​ដោយ​ជំងឺគ្រុនឈាមជាង​២ពាន់​ករណី

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ក្នុង​អំឡុង​១៩សប្តាហ៍​ដើម​ឆ្នាំ​២០២០​នេះ មាន​អ្នក​ជំងឺ​គ្រុនឈាម​រហូត​ដល់ ២១៧២ករណី ហើយ​អាច​បន្ត​កើន​ឡើង​​នៅ​តាម​ភូមិ​ ឃុំ និង​ទីប្រជុំជន នៃ​បណ្តា​ខេត្ត​នា​ពេល​ខាងមុខ​ទៀត។

យ៉ាងណាក៨ដោយ ដើម្បីជៀសផុត​ពីការ​ឆ្លង​ជំងឺ​គ្រុនឈាម ដោយ​សារ​សត្វ​មូស​ខ្លា​ញី​ខាំ​ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួងសុខាភិបាល​បាន​ធ្វើ​ការ​អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​ចលនា​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​កកើត​សត្វ​មូស​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​ជំហរ​ជា​ប្រជាជន​គម្រូ​មួយ​រូប ស្រប​នឹង​ពាក្យ​ស្លោក «ខ្ញុំ និង​គ្រួសារ​ខ្ញុំ ជា​គ្រួសារ​គំរូ​ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅដ្ឋាន​របស់​ខ្ញុំ​គ្មាន​ដង្កូវ​ទឹក»៕