សង្គម

អ្នកជាប់ឃុំ​នៅពន្ធនាគារព្រៃស ចំនួន១៨នាក់ ត្រូវ​រកឃើញ​វិជ្ជមានកូវីដ១៩

យោង​តាម​លិខិត​មួយ​ច្បាប់របស់ប្រធានពន្ធនាគារព្រៃស បាន​ឲ្យដឹងថា ពេលនេះនៅ​មណ្ឌល​អប់រំ​កែប្រែទី១ មាន​ជនជាប់ឃុំ​ចំនួន ១៨នាក់​ មានវិជ្ជមានវីរុស​កូវីដ​១៩។

បច្ចុប្បន្ននេះ មណ្ឌល​កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺកូវីដ​១៩ ដោយ​កំពុងធ្វើការស្រាវជ្រាវ​រកអ្នក​ពាក់ព័ន្ធដោយ​ផ្ទាល់ និង​ប្រយោល​មក​យកសំណាក​ពិនិត្យ​ធ្វើតេស្ត​រក​ជំងឺកូវីដ​១៩។

ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​នៅ​ក្នុង​ពន្ធនាគារ​នេះ បានឲ្យសវនាការជំនុំជម្រះនៅតុលាការកំពូលសាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ត្រូវលើកពេលជាបណ្តោះអាសន្នសិន៕