សង្គម

ទាហានថៃ ចាប់ពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ១២នាក់បញ្ជូនមកកម្ពុជាវិញ

កងកម្លាំងទាហានបូផារបស់ថៃ បានចាប់ឃុំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ខណ:ពួកគេលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្ត នគររាជសីម៉ា ។

បើតាម​សេចក្តីរាយការណ៍របស់សារព័ត៌មានថៃថា បន្ទាប់ពីមានបញ្ជាពីមេបញ្ជារការកងកម្លាំងបូផា(ថៃ) ឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតរបស់ជំងឺកូវីដ-១៩ កងកម្លាំងសមត្ថកិច្ច តាព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នឹងឃ្លាំមើលនៅបរិវេណភូមិ ទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ហើយបានពិនិត្យឃើញពលករខ្មែរមួយក្រុមកំពុងធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសកម្ពុជាចូល ត្រង់បរិវេណបង្គោលឡាក់48P TA 584361ភូមិទ័ព សៀម ឃុំតា ព្រះយ៉ា ទើបសមត្ថកិច្ចចាប់ឃុំខ្លួនសួរនាំតែម្តង។

ក្រោយធ្វើពីការត្រួតពិនិត្យ រកឃើញថា ពួកនេះជាជនជាតិខ្មែរទាំងអស់មានគ្នា១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេង២នាក់ ។

ក្រោយពីសួរនាំជំហានដំបូងជនទាំងនេះបានសារភាពថា ពួកគាត់ត្រូវទៅស៊ីឈ្នួលធ្វើការចំការដំឡូង ក្នុងទឹកដីខេត្តនគរ រាជសីម៉ា។ ក្រោយមកទើបសមត្ថកិច្ចថៃនាំខ្លួនទៅសួរនាំនៅទីបញ្ជារការកងរយទី៣និងបានអនុវត្តតាមវិធានការសុខាភិបាល វាស់កម្ដៅ តែជាលទ្ធផលត្រួតពិនិត្យឃើញធម្មតាទាំង១២នាក់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុវិញ តាមប៉ុស្តិ៍ត្រួតពិនិត្យ ส.38 ភូមិ ណូន ម៉ាកមុន ស្រុកគោកឃ្យូង ច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ហើយសមត្ថកិច្ចកម្ពុជានៅទីនោះបានទទួលយកទៅធ្វើចត្តាឡីស័កផងដែរ ៕