សង្គម

ឆ្មក់​ចាប់​ជនជាតិចិន និងវៀតណាមជាង៦០នាក់ ជុំគ្នាផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ល្មើសវិធានការរបស់អាជ្ញាធរ

កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២១នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនជាតិចិន និង​វៀតណាមជាង៦០នាក់ ដែលពួកគេ​លួច​ជួប​ជុំ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុ​ងអគារ​ខុនដូរ​មួយ​កន្លែង​ក្នុង​សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដែល​ល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ។

ក្រោយធ្វើការ​ឃាត់ខ្លួន ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕