(ភ្នំពេញ) – នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីករណីឆ្លងវីរុសកូវីដ១៩ថ្មី សរុបមានចំនួន ៣៦០នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៨៨៦នាក់។
ក្នុងនោះ នៅថ្ងៃនេះក៏មានករណីស្លាប់ថ្មីចំនួន ៤នាក់ផងដែរ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជាសរុបកើនដល់ ៦៣៤នាក់។