រដ្ឋបាលខេត្តតាកែវ បានប្រកាសកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញថា គេបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៧០នាក់ ដែលភាគច្រើនពួកគេជាកម្មករ កម្មការិនី នៃរោងចក្រសាន់បូ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕