កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ សហការជាមួយវិទ្យាស្ថានសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល បានចុះទៅយកសំណាកបងប្អូនប្រជាពលរដ្ឋនៅខាងក្រោយផ្សារឯករាជ្យ១ និងម្តុំផ្សារ KMall ក្នុងខណ្ឌពោធិ៍សែនជ័យសរុបជាង២ពាន់នាក់ ដោយរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន ១២៤នាក់។
ក្នុងនោះ នៅខាងក្រោយផ្សារឯករាជ្យ១ ត្រូវរកឃើញវិជ្ជមានចំនួន ៣៩នាក់ ក្នុងចំណោមអ្នកយកសំណាក ៧៤៤នាក់។
យកនៅម្តុំផ្សារ K Mall ចំនួន ១៣៦២នាក់ រកឃើញវិជ្ជមានចំនួន ៨៥នាក់៕