ជាដំណឹងល្អសម្រាប់ថ្ងៃនេះ ដោយកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ថ្មីតែត្រឹម ៣៣៥នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន ៨៧៣នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៨៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១០,៧៤០នាក់ និងស្លាប់សរុបចំនួន១៤៧នាក់៕