រដ្ឋបាលខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី១៤ ឧសភា ម្សិលមិញ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩នៅខេត្តនេះនេះចំនួន៩នាក់ ក្នុងនោះ ៤នាក់ គឺជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ។
ចាប់ផ្តើមពីមានករណីឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ សរុបចំនួន៨៥នាក់ បានព្យាបាលជាសះស្បើយ៣១នាក់ មានករណីស្លាប់ម្នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៣នាក់៕