បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះបានបញ្ជាក់ថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ក្នុងសហគមន៍ចំនួន ៧នាក់ថែមទៀត គឺជាអាជីវករ និងកម្មករារិនីរោងចក្រ។
ក្នុងនោះដែរ ក៏មានអ្នកជំងឺម្នាក់របស់នៅឃុំលំពង់ ស្រុកបាទី បានស្លាប់នៅមន្ទីរពេទ្យបង្អែកបាទី។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬក្រុមគ្រួសារដែលធ្លាប់បានប្រាស័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩ទាំងនោះ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅយកសំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ។