រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ចេញវិធានការដ្ឋបាល រយៈពេល៧ថ្ងៃបន្តទៀត ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីជាការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
យោងតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ឃើញថា តំបន់ក្រហម ដែលសំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ គឺមានតែនៅក្នុងខណ្ឌចំនួន៤ប៉ុណ្ណោះ ក្នុងចំណោមខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ ហើយក៏ត្រូវបានបង្រួមទៅជាសង្កាត់ និងភូមិទៀតផង។
ក្នុងនោះ តំបន់ក្រហម នៅ ៖ ខណ្ឌទួលគោក រួមមាន ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង, ខណ្ឌពោធិ៍សែនជ័យ មាន ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២ នៃសង្កាត់ចោមចៅទី១
-ខណ្ឌឫស្សីកែវ៖ ផ្នែកខ្លះនៃភូមិទួលសង្កែ, ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក ក្នុងសង្កាត់ទួលសង្កែទី១
-ខណ្ឌមានជ័យ៖ ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២, ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យទី៣៕