យោងតាមរបាយការណ៍របស់ស្នងការនគរបាលខេត្តតាកែវ បានបង្ហាញថា កាលពីថ្ងៃទី១០ ខែឧសភា ម្សិលមិញ ខេត្តនេះ បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មី សរុបចំនួន ៣៥នាក់ ក្នុងនោះ នៅស្រុកសំរោងមានចំនួន១២នាក់, នៅស្រុកព្រៃកប្បាសចំនួន១៥នាក់, នៅស្រុកបាទីចំនួន២នាក់, នៅស្រុកទ្រាំងចំនួន២នាក់, នៅស្រុកគិរីវង់ចំនួន២នាក់ និងនៅស្រុកត្រាំកក់ចំនួន២នាក់។
ជាការកត់សម្គាល់ អ្នកឆ្លងថ្មីទាំងនោះ ភាគច្រើនជាងអាជីវករផ្សារយាយត្រប់, កម្មកររោងចក្រសាន់បូ, កម្មកររោងចក្រកពីស្រុកអង្គស្នួល និងកម្មករសំណង់ដែលមកពីរាជធានីភ្នំពេញ៕