សង្គម

វ៉ាក់សាំង Sinovac ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែក

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន​បញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មានក្នុងស្រុកថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac) ពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន៥០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ស្អែកនេះ នាវេលាម៉ោង១០ និង១៥នាព្រឹក។

ជាការកត់សម្គាល់ការមកដល់នៃវ៉ាក់សាំងនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបង្កើនការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ប្រឈម ជាពិសេសនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ឲ្យ​បានគ្រប់គ្នា។

យោងតាមរបាយការណ៍ពីក្រសួងការពារជាតិបាន​បង្ហាញថា ក្នុង​រយៈពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ពោលចាប់ពីថ្ងៃទី០១ ដល់ទី០៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងទ័ពបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានចំនួន ៣៩៩,៦១៧នាក់៕