បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបងឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន ៦នាក់កាលពីថ្ងៃទី៩ ឧសភា ម្សិលមិញ ដោយក្នុងនោះ ៥នាក់ជាពលករវិលត្រឡប់មកពីប្រទេសថៃ និង១នាក់ ជាជនបរទេសធ្វើដំណើរមកពីក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ៤៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៩នាក់៕