ក្រោយពីមានការស្នើរបស់សម្តេចនាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការកែសម្រួលនូវសេចក្តីជូនដំណឹងរបស់ខ្លួនដែលចេញកាលពីពេលមុន ដោយពេលនេះ ប្រជាពលរដ្ឋទាំងអស់ដែលឆ្លងកាត់ខេត្តព្រៃវែង គឺអាចឆ្លងកាត់បានធម្មតា ហើយចំពោះប្រជាពលរដ្ឋដែលចូលមកកាន់ទឹកដីខេត្តព្រៃវែង ក៏ចូលមកធម្មតាដោយត្រូវអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ ។
តែក្នុងករណីបងប្អូនមកពីតំបន់ក្រហម តំបន់ផ្ទុះ ឬបងប្អូនមានរោគសញ្ញាគួរឲ្យសង្ស័យ អាជ្ញាធរនិងយកបងប្អូនមកធ្វេីចត្តាឡីស័ក១៤ថ្ងៃ និងពិនិត្យសំណាកផងដែរ៕