រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្រោយពីខ្លួនបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាមក្នុងដំណាក់កាលអន្តរកាលតាមប្រព័ន្ធអេឡិចត្រូនិក ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀតមិនទាន់បានបំពេញកាតព្វកិច្ចនេះនៅឡើយ។
យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញក៏ស្នើដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានបង់ថ្លៃសេវាប្រមូលសំរាម សូមរួសរាន់មកបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានទាន់ពេលវេលា ហើយថា បើពុំនោះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការមួយចំនួន ដូចជា៖
១. បញ្ចេញបញ្ជីឈ្មោះអ្នកមិនទាន់បានបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងជាសាធារណៈតាមបណ្ដាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា
២. កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មបណ្ដោះអាសន្ន
៣. អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់។