ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា ខ្លួនបានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជនចំនួន ៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំ និងព្យាលបាលអ្នកជំងឺកូវីដ១៩ ព្រមទាំងទទួលបានសិទ្ធិធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ផងដែរ។
មន្ទីរពេទ្យឯកជនទាំង៣នោះ រួមមាន៖
១.មន្ទីរពេទ្យ សង់ត្រាល់ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២.មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣.មន្ទីរពហុព្យាបាលវិសាលសុខ ស្ថិតនៅផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។