សង្គម

ថ្ងៃនេះ កម្ពុជា​មានករណីឆ្លងថ្មីដល់ទៅជិត១ពាន់នាក់ និងស្លាប់១នាក់

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ​បង្ហាញថា អ្នកឆ្លង​វីរុស​កូវីដ​១៩ថ្មី មានចំនួន ៩៣៨នាក់, ជាសះស្បើយ ៣៦១នាក់ និង​ស្លាប់ ១នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំងជិត១ពាន់នាក់ មាននៅរាជធានីភ្នំពេញ ៦០៨នាក់, ខេត្តកណ្តាល ១៧៥នាក់, ខេត្តកំពង់ស្ពឺ ១៤នាក់, ខេត្តព្រះសីហនុ ៧៧នាក់, ខេត្តតាកែវ ៤នាក់, ខេត្តស្វាយរៀង ១នាក់, ខេត្តកំពង់ចាម ៣នាក់, ខេត្តត្បូងឃ្មុំ ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តបាត់ដំបង ១នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តបន្ទាយមានជ័យ ៥១នាក់។