សង្គម

អ្នកលួចធ្វើដំណើរពីភ្នំពេញ មក​ខេត្តព្រៃវែង ត្រូវ​រកឃើញ​វិជ្ជមានកូវីដ១៩ ចំនួន២នាក់

រដ្ឋបាលខេត្តព្រៃវែង បានប្រកាស​កាលពីយប់មិញថា គេបានរកឃើញករណីវិជ្ជមានវីរុស​កូវីដ​១៩ ទៅ​មនុស្ស​ចំនួន២នាក់ ដែលបានលួចធ្វើដំណើរពីរាជធានីភ្នំពេញ មក​កាន់ស្រុក​កំចាយមារ។

មនុស្សទាំង២នាក់នេះ ត្រូវ​បាន​បញ្ជាក់ថា ១.ឈ្មោះ ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី២ ) លទ្ធផលវិជ្ជមានកូវីដ-១៩ និង ២.ឈ្មោះ អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី៣ ) លទ្ធផលវិជ្ជមានកូវីដ-១៩។

គួរ​បញ្ជាក់ថា ខេត្តព្រៃវែង បច្ចុប្បន្ននេះ មានករណីឆ្លងវីរុស​កូវីដ​១៩ សរុប​ចំនួន៩៥ករណី ក្នុង​នោះជាសះស្បើយចំនួន ៦២នាក់, កំពុងព្យាបាលចំនួន ៣២នាក់ និង​ស្លាប់ ១៕