សង្គម

កម្ពុជាមានករណីឆ្លងកូវីដថ្មីចំនួន ៥០៨នាក់ ភាគច្រើននៅរាជធានីភ្នំពេញ និង​ខេត្តកណ្តាល

ក្រសួងសុខាភិបាលកម្ពុជាបានប្រកាស​នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នេះថា គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥០៨នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងអ្នកជាសះស្បើយចំនួន ១២៧នាក់ផងដែរ។