កាលពីវេលាម៉ោងប្រមាណជិត៧យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ដែលបានជួបជុំលេងល្បែងស៊ីសង និងផឹកស៊ីល្មើសនឹងវិធានការសុខាភិបាល។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតសេ្តកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ហើយពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕