កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានករណីផ្ទុះមីនតោន ពេលត្រាក់ទ័រមួយគ្រឿងកំពុងភ្ជួរដី ដោយបណ្តាលឲ្យត្រាក់ទ័រនោះខូចខាតស្ទើរទាំងស្រុង ប៉ុន្តែអ្នកបើកបែរជាមិនរងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយអ្នកបើកបរឈ្មោះ ឆាន់ ឡុង ភេទប្រុស អាយុ២៨ឆ្នាំ។
ចំពោះករណីផ្ទុះមីនតោននេះ អាជ្ញាធរមីនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន ឬអ្នកដែលដឹងច្បាស់អំពីព័ត៌មាន មុនពេលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់រុករានដីដែលមិនទាន់បានធ្វើការបោសសម្អាតមីន និងសូមកុំប៉ះពាល់នៅពេលឃើញគ្រាប់ទាំងនោះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕