សង្គម

រាជរដ្ឋាភិបាលណែនាំឲ្យ​អភិបាលរាជធានីខេត្តពង្រឹងភូមិសាស្រ្តដែលត្រូវបិទខ្ទប់​

បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាត​ឲ្យ​មានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឲ្យ​ដំណើរការឡើងវិញ​នូវ​រមណីយដ្ឋានទេសចរណ៍​នៅ​តាម​បណ្តា​ខេត្តក៏​ដោយ ប៉ុន្តែតំបន់បិទ​ខ្ទប់នៃភូមិសាស្រ្តរាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃខេត្តកណ្តាល និង​តំបន់​បិទ​ខ្ទប់ផ្សេងទៀតនៅតែស្ថិតជាធរមានដដែល។

ក្នុងគោលដៅបន្តប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លងរាលដាល នៃជំងឺកូវីដ​១៩ រាជរដ្ឋាភិបាល​បានធ្វើការណែនាំ​ដល់​អភិបាលរាជធានីខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ ពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់ទាំងនោះ​ឲ្យ​បានម៉ឺងម៉ាត់។

សូមអានសេចក្តីណែនាំ៖