សង្គម

អាជ្ញាធរកំណត់ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុងតំបន់ក្រហម ត្រូវទៅ​យកសំណាកតេស្តវីរុស​កូវីដ១៩

យោង​តាម​សេចក្តីណែនាំមួយ​ដែល​ចេញផ្សាយ​នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានីភ្នំពេញ បានកំណត់​ឲ្យ​បងប្អូនប្រជាពលរដ្ឋទាំងអស់ស្ថិត​ក្នុ្ង​ងភូមិសាស្រ្ត «តំបន់ក្រហម» ត្រូវ​ទៅយកសំណាកធ្វើតេស្តវីរុស​កូវីដ​១៩ ជាកំហិតតាមទីតាំងដែលបានកំណត់ដោយ​អាជ្ញាធរ។

ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និង​សង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ ត្រូវទៅយកសំណាកនៅ៖
១.ទីលានចាក់សំរាមចាស់ ក្នុង​ភូមិ​ដំណាក់ធំ
២. ទីតាំងបណ្តោយ​ផ្លូវលេខ ១០១៩ (ផ្លូវទ្រុងមាន់) ក្នុង​ភូមិទ្រា
៣. វិហារព្រះយ៉េស៊ូ ទល់មុខ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ។

ចំពោះប្រជាពលរដ្ឋដែលរស់នៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សូមទៅយកសំណាកនៅ៖
១. សាលាបឋមសិក្សា​សុភមង្គល ក្នុង​ភូមិ​បប្រ៉កខាងជើង
២. ផ្សារ K-Mall ក្នុង​ភូមិត្រពាំងថ្លឹង១
៣. ដីឡូតិ៍ ខាងក្រោយផ្សារឯករាជ្យ៣ ក្នុង​ភូមិ​ត្រពាំងថ្លឹង១។

ចំពោះប្រជាពលរដ្ឋដែលរស់​នៅ​ ភូមិ១៤ ភូមិ​១៦ និងភូមិ​១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវទៅយកសំណាក​នៅ​ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ ចេនឡា៕