សង្គម

ផ្ទុះគ្រាប់សល់ពីសង្រ្គាមនៅខេត្តត្បូងឃ្មុំ ស្លាប់ម្នាក់ របួស២នាក់

កុមារម្នាក់បានស្លាប់ពេលដឹកយកទៅមន្ទីរពេទ្យ និងមនុស្សចំនួន២នាក់ទៀតបានរងរបួសស្រាល ក្រោយពីពួកគេបានយកគ្រាប់មិនទាន់ផ្ទុះដែលកប់នៅក្នុងដីមកវាយបំបែកដើម្បីយករំសេវ បណ្តាល​ឲ្យ​ផ្ទុះ​ កាលពីវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ម្សិលមិញ នៅចំណុច​​ភូមិ​ត្រពាំង​ព្រីង ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ។​

ជនរងគ្រោះ​ទាំង​៣នាក់ ត្រូវបានបញ្ជាក់ថា

១-​ឈ្មោះ ពឿ​ន ពៅ ភេទ​ប្រុស អាយុ ១២​ឆ្នាំ ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ។​

២-​ឈ្មោះ ម៉ុ​ត សំណាង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​របួសធ្ងន់​ដាច់​ប្រអប់​ដៃស្ដាំ​) ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

៣-​ឈ្មោះ បេ គួ​យ ភេទ​ប្រុស អាយុ​៧៨ ឆ្នាំ (​របួសស្រាល​) បញ្ជូនទៅ​ព្យាបាល នៅ មន្ទីរពេទ្យបង្អែក​ស្រុក​។​

​សមត្ថកិច្ចបាន​បញ្ជាក់ថា ករណីផ្ទុះនេះ គឺពួកគេ​រើស​បាន​គ្រាប់​កប់​ក្នុង​ដី​ដែល​កំពុង​ភ្ជួរ ហើយ​ក៏បានយកមក​ដំ​ចាក់​យក​រំសេវ ក៏​បណ្ដាលឲ្យ​ផ្ទុះ​តែម្តង​៕​