រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការបិទខ្ទប់ ភូមិជ្រោយស្តៅ នៃឃុំក្រាំងធ្នង់ ស្រុកបាទី ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសានេះ រហូតដល់មានសេចក្តីសម្រេចជាថ្មី ក្រោយពីរកឃើញថា មានអ្នកជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់។
កំឡុងពេលនេះការបិទខ្ទប់នេះ ប្រជាពលរដ្ឋត្រូវបានហាមឃាត់ការធ្វើដំណើរចេញចូលលំនៅស្ថាន ឬទីសំណាកបច្ចុប្បន្ន ដោយលើកលែងតែករណីចាំបាច់មួយចំនួន។
សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះថា ថ្ងៃនេះខេត្តតាកែវមានពលរដ្ឋតេស្ដរកឃើញឆ្លងវីរុស កូវីដ-១៩ ចំនួន០៩នាក់ ក្នុងនោះនៅភូមិជ្រោងស្តៅ នៃឃុំក្រាំងធ្នង់ ស្រុកបាទី មានចំនួន៤នាក់, នៅឃុំចំប៉ី ចំនួន៣នាក់ និងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ចំនួន ១នាក់៕