ចៅក្រមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសមនុស្សចំនួន៤នាក់ ដាក់ពន្ធនាគារម្នាក់ៗ១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់១លានរៀល ចំពោះបទល្មើសមិនគោរពវិធានរដ្ឋបាល និងបទរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល។
គួររំលឹកថា កាលពីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មនុស្សចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចចាប់វ៉ៃខ្នោះ ក្រោយពីពួកគេបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេង នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយល្មើសនឹងបំរាមរបស់អាជ្ញាធរ ជាពិសេសសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលមិនឲ្យមានការជួបជុំផឹកស៊ីដែលនាំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩៕