អភិបាលខណ្ឌដូនពេញ បានថ្លែងនៅព្រឹកមិញនេះថា អាជ្ញាធរបានសម្រេចបិទខ្ទប់ (Lock Down) ផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ, ហើយវិធានការបន្ទាប់ អ្នកដែលប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។
តាមការបញ្ជាក់ពីអាជ្ញាធរ មិនទាន់បានជម្រាបពីចំនួនអ្នកឆ្លងថាមានប៉ុន្មាននាក់នៅឡើយទេ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួនកំពុងតែយកសំណាកពីក្រុមគ្រូពេទ្យនាព្រឹកនេះ។
សូមជម្រាបជូនថា ផ្សារចាស់គឺជាផ្សារទី២ហើយដែលបានបិទបន្ទាប់ពីផ្សារអូរឬស្សី ទាក់ទងនឹងព្រឹត្តិការណ៍២០ កុម្ភៈ។