នៅវេលាថ្ងៃត្រង់ ថ្ងៃទី៩ ខែមេសា នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចរៀបចំទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី ដើម្បីយកធ្វេីជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ រួមទាំងចត្តាឡីស័កផងដែរ ក្រោយពីចំនួនអ្នកជំងឺកូវីដ១៩កើនឡើងកាន់តែច្រើន។
នៅថ្ងៃទី៩ ខែមេសានេះ ក្រសួងសុខាភិបាលបានប្រកាសថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៥៧៦នាក់ ក្នុងនោះរកឃើញនៅរាជធានីភ្នំពេញចំនួន៥៤៤នាក់, ព្រះសីហនុ ១២នាក់, កណ្តាល ១នាក់, ស្វាយរៀង ១៦នាក់, កំពង់ចាម១នាក់ និងសៀមរាប២នាក់៕