សង្គម

ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ខាងមុខ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹង​ថា ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ពោល​គឺ​ការ​ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ គឺត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឲ្យ​បានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋ​ដែលមាន​បំណង​ផ្ទេរ​កម្មសិទ្ធិយានយន្ត គឺ​ត្រូវ​ភ្ជាប់​នូវ​សំណុំ​ឯកសារដូច​ខាងក្រោម៖

– ពាក្យ​សុំ​ផ្ទេរ​កម្មសិទ្ធិយានជំនិះ មាន​ផ្តិតស្នាមមេដៃ​អ្នក​ស្នើ​សុំ និង​មាន​បិទ​សំណៅ​លេខ​កាល់ (តួ ឬ​សាក់ស៊ី) ដែល​ចម្លង​ជាក់ស្តែង​ពី​យានយន្ត

– បណ្ណ​សម្គាល់ (ច្បាប់ដើម) និង​ផ្លាក​លេខ​សម្គាល់​យានជំនិះ (ករណីផ្ទេរ​កម្មសិទ្ធិ​ឆ្លង​រាជធានី ខេត្ត)

– វិញ្ញាបនបត្រ​ពិនិត្យ​លក្ខណៈបច្ចេកទេស​យានជំនិះ

– អត្តសញ្ញាណអ្នក​លក់ និង​អ្នក​ទិញ

– បង្កាន់ដៃពន្ធប្រថាប់ត្រាលើ​ការ​ផ្ទេរ​កម្មសិទ្ធិ​យានយន្ត

– លិខិតលក់ទិញ

– កិច្ច​សន្យា​ធានា​ដែលមាន​បញ្ជាក់ពី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល៕