សង្គម

អាជីវករ​នៅផ្សារអូរឬស្សី ដែល​វិជ្ជមានកូវីដ-១៩ កើនឡើងដល់៣៦នាក់

បើតាម​ការ​ប្រកាស​របស់​អនុគណកម្មការស្រាវជ្រាវជំងឺកូវិដ១៩​ បាន​ឲ្យដឹងនៅព្រឹកមិញថា ពេលនេះ អាជីវករ​នៅផ្សារអូរឬស្សី ដែលត្រូវ​រកឃើញ​​វិជ្ជមានកូវីដ-១៩ បាន​កើនឡើងដល់៣៦នាក់ហើយ​ បន្ទាប់ពីរកឃើញ ២០នាក់ បន្ថែមទៀត។

ជាមួយ​គ្នានេះ អនុគណកម្មការស្រាវជ្រាវជំងឺកូវិដ១៩ បានធ្វើ​ការ​អំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្លាប់ចេញចូល អ្នកលក់នៅផ្សារអូរឬស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ នៅ​ទីតាំង​ដែលបានកំណត់។

ហើយ​សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕