តាមប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅព្រឹកនេះថា កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៦៣នាក់ និងជាសះស្បើយចំនួន១៥នាក់។
អ្នកឆ្លងថ្មីទាំង៦៣នាក់ ក្នុងនោះខេត្តព្រះសីហនុច្រើនជាងគេមានចំនួន៣៤នាក់ (ខ្មែរទាំងអស់), ភ្នំពេញ ២៣នាក់, ត្បូងឃ្មុំ ៤នាក់, កណ្តាល ១នាក់ និងស្វាយរៀង ១នាក់។
គិតត្រឹមថ្ងៃទី៣១មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ២៤៤០នាក់ ក្នុងនោះជាសះស្បើយ ១១៩១នាក់ និងស្លាប់ ១១នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួនឆ្លង ១៩១៤នាក់ ក្នុងនោះជាសះស្បើយ ៦៧៧នាក់៕