តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា លោក សរ សុដានី ដែលជាអភិបាលក្រុងស្វាយរៀង ត្រូវគេរកឃើញវិជ្ជមានវីរុសកូវីដ១៩។
កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក សរ សុដានី បានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិនចំនួន ២នាក់ ដែលត្រូវគេរកឃើញវិជ្ជមានកូវីដ១៩ នៅសប្តាហ៍បន្ទាប់។
ក្រោយពីបានធ្វើការស្រាវជ្រាវ គេបានរកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយលោក សរ សុដានី សរុបចំនួន ១០៥នាក់ ហើយពេលនេះពួកគេត្រូវក្រុមការងារចុះទៅយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយលោក សរ សុដានី គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន៕