នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃនេះ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា កាលពីយប់មិញខ្លួនទទួលបានសំណួរជាច្រើនទាក់ទងនឹងហ្គេមមួយចំនួនដែលមានឈ្មោះ Jumpy Jumpy និង Lyto Different Color ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយ ប៉ុន្តែនៅពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដូចជា “ជំពាក់លុយគេឱ្យចេះសងផង…” ជាដើម។
ការបន្ថែមពាក្យពេចន៍នេះធ្វើឲ្យអ្នកប្រើប្រាស់មានការយល់ច្រលំថា បុគ្គលដែលត្រូវគេយករូបខ្លួនទៅផុសនោះជំពាក់លុយគេទៅវិញ ដែលធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់។
ដូច្នេះហើយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ស្នើឲ្យអ្នកលេងហ្គេមទាំងអស់ បញ្ឈប់នូវរាល់ការបន្ថែមពាក្យពេចន៍ទាំងនេះ ដើម្បីជៀសវាងការភាន់ច្រឡំទាំងនេះទៀត។ ហើយប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកដើម្បីកុំឲ្យមានការរំខានពីអ្នកលេងដែលធ្វើការ Invite តទៀត។
សូមអនុវត្តតាមដូចខាងក្រោម៖
– នៅផ្នែកខាងស្តាំ ចុចលើសញ្ញា “…”
– ជ្រើសយក Find Support or Report Post
– ចុច Spam
– ចុច Next
– ចុច Done
នេះជាវិធីប្រសិនបើបងប្អូនចង់លុបហ្គេមនេះចោល៖
– ចូលទៅ Settings របស់គណនី Facebook
-ចុចលើពាក្យ Instant Games
– ជ្រើសយកហ្គេមដែលបងប្អូនចង់លុប ហើយចុចលើពាក្យ Remove៕