រដ្ឋបាលខេត្តកណ្តាលកាលពីពេលថ្មីៗនេះ បានធ្វើអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមធ្វើការពាក់ម៉ាស់ និងរក្សាគម្លាត ឲ្យបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់សង្វាក់ នៃឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ព្រមជាមួយនឹងការអំពាវនាវនេះ រដ្ឋបាលខេត្តកណ្តាល ក៏បានធ្វើការព្រមានផាកពិន័យ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិនពាក់ម៉ាស់ និងរក្សាគម្លាតផងដែរ ទៅតាមច្បាប់ដែលបានកំណត់៕