តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសុក្រទី២៦ ខែមីនានេះ បានឲ្យដឹងថា មានមនុស្សចំនួន ៩៦នាក់បានឆ្លងវីរុសកូវីដ១៩ ក្នុងនោះ ៧៣នាក់នៅខេត្តកណ្តាល, ២១នាក់នៅភ្នំពេញ, ១នាក់នៅស្វាយរៀង និង១នាក់នៅត្បូងឃ្មុំ។
សម្រាប់ ៧៣នាក់នៅខេត្តកណ្តាល មានដល់ទៅ៦៤នាក់ដែលមានអាសយដ្ឋាននៅឃុំសំពៅពូន ស្រុកកោះធំ ដោយមានអ្នកជំងឺជាជនជាតិខ្មែរ ចិន និងវៀតណាម។
ជាមួយគ្នានេះដែរ នៅថ្ងៃនេះ ក៏មានករណីជាសះស្បើយចំនួន ១៨នាក់ដែរ ដោយ៨នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តព្រះសីហនុ ៧នាក់ពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និង២នាក់ពីមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ។
គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៩៦៨នាក់ ក្នុងនោះ១៤៤៤នាក់ពាក់ព័ន្ធករណីសហគមន៍២០កុម្ភៈ៕